Monday, April 20, 2020

តារាហ្វេសប៊ុកPichSourlyដែលបងប្អូនក្នុងបណ្តាញសង្គមបានស្គាល់ច្បាស់ហើយថាជាអ្នកដែលចូលចិត្តរិះគន់ក្នុងន័យស្ថាបនា ត្រូវបានអ្នកលេងក្នុងFaceBook ធ្វើការរិះគន់វាយប្រហារយ៉ាងខ្លាំងៗទៅលើPichSourlyព្រោះតែនាងបកស្រាយវ៉ៃប្រហារទៅលើ អន្ទិតកក្កដសោភ័ណ្ឌកាលពីកន្លងទៅផ្អើលពេញហ្វេសប៊ុក។
https://lin.ee/92ZKoAx

Wednesday, April 15, 2020

ជាការពិត ទស្សនិកជនប្រាកដជាស្គាល់ច្បាស់ហើយថា ហេង វិសាល គឺជានរណា។ យុវជនរូបសង្ហារម្នាក់នេះ​ ត្រូវបានទស្សនិកជនតាមបណ្តាញសង្គមជាច្រើន គាំទ្រនូវស្នាដៃបង្កើតវីដេអូថ្មីៗប្លែកៗ ជក់ចិត្តដិតអារម្មណ៍ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ លោកតែងតែបង្កើតវីដេអូនានា ត្រូវចិត្តយុវវ័យសម័យថ្មី និងបានធ្វើឱ្យអ្នកគាំទ្របំបាត់រាល់ទុក្ខកង្វល់ពេលបានទស្សនាវីដេអូរបស់លោក។ទន្ទឹមនឹងការជោគជ័យក្នុងអាជីពជា YouTuber ដែលរកចំណូលជាមធ្យម បានមួយខែខ្ទង់ ៣ពាន់ដុល្លារ លោក ហេង​ វិសាល បានថ្លែងប្រាប់ Fresh News និង Khmer Talking ថា បច្ចុប្បន្នលោកក៏មានជំនួញក្នុងដៃមួយដែរ គឺលក់អាហារតាមអនឡាញ ដោយរបរមួយនេះបង្កើតបានពីរឆ្នាំមកហើយ បច្ចុប្បន្នដំណើរការយ៉ាងរលូន មានអតិថិជនគាំទ្រច្រើន ពោល គឺជោគជ័យតាំងពីបើកលក់ដំបូងមកម្ល៉េះ។ លើសពីនេះ តារារះក្នុងដួងចិត្តយុវវ័យរូបនេះ បានបង្ហើបថា ថ្ងៃខាងមុខ លោកនឹងមានជំនួញថ្មីបន្ថែមទៀត គឺលោកគ្រឿងសំអាង និងក្រុមហ៊ុន បង្កើតកម្មវិធីក្នុងកុំព្យូទ័រ។
https://lin.ee/92ZKoAx

Monday, April 6, 2020


ជាតារាចម្រៀងស្រី នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលបានបង្ហាញខ្លួននៅចុងឆ្នាំ ២០០៤ ជាមួយបទចម្រៀងដំបូងរបស់នាង " Better day" ជាមួយ DJ-ស្តី។ នាងទទួលបានគេឈ្មោះល្បីតាមរយៈបទចំរៀងជាច្រើន ដោយមានទាំងចំរៀងទោល និង ចំរៀងជាដៃគូរ ។ កញ្ញា ពេជ្រ សោភា មាន​ឈ្មោះ​ដើម​ថា ស៊ួ សោភា ដែល​បាន​ដាក់ឲ្យ​ដោយ​ឪពុក​ម្តាយ​របស់​នាងដែល​មាន​ត្រកូល​ដូច​គ្នា គឺ​ឪពុកឈ្មោះ ស៊ួ សាវ៉ាន អាយុ​៧៧ឆ្នាំ និង ម្ដាយ​ឈ្មោះ ស៊ួ សុភាព អាយុ៦៧ឆ្នាំ ។ ប៉ុន្តែ​ក្រោយ​មក នាង​ត្រូវ​បាន​ប្ដូរ​មក​ឈ្មោះ ពេជ្រ សោភា។ កញ្ញា ពេជ្រ សោភា​បានកើត​នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៨៤ នៅសង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ សោភា​គឺ​ជា​កូន​ពៅ​ក្នុង​ចំណោម​បងប្អូន​៥​នាក់ ប្រុស១ ស្រី ៤។ ម្ដាយ​ឪពុក​របស់​នាង​គឺអតីត​​ជា​អ្នក​បេះ​បន្លែ​ បូតស្លឹក​អំពិល​លក់ និង ពេលខ្លះគាត់​​ក៏​ធ្លាប់ រុញ​ធុង​អំពៅ​សាង​ ​ឬ ​លក់​ខ្យងខ្ចៅ នំកង​នំក្រូចលក់តាម​ផ្លូវ​ផងដែរ។ ប៉ុន្តែ​បច្ចុប្បន្ន​​នេះ​ ​ឪពុកម្ដាយរបស់​​កញ្ញា ពេជ្រ សោភា កំពុង​តែ​រស់​នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​របស់​កូន​ស្រី​គាត់​​ គឺ ពេជ្រ សោភានេះឯង ដែល​ធ្លាប់​ជា​ក្មេង​រុញ​​ធុង​អំពៅសាង​លក់​ដ៏​កម្សត់​ម្នាក់កាលពី​មុន។ បច្ចុប្បន្ន​កញ្ញា ពេជ្រ សោភា មាន​ផ្ទះ​រហូត​ដល់​ទៅ​៣​កន្លែង ទី១នៅ​ជិត​គុក​ព្រៃ​ស ទី២នៅ​ទល់​មុខ​បឹង​ស្នោជិត​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង​ទី៣​នៅ​ក្នុង​សង្កាត់​បឹង​កេងកង១។
image
https://lin.ee/92ZKoAx

Saturday, April 4, 2020

តារាចម្រៀងមុខស្រស់ សាច់សខ្ចី ទេព បូព្រឹក្ស អាចធ្វើឲ្យអ្នកគាំទ្ររបស់នាងស្មានមិនដល់ថា នាងមានស្បែកជើងប៉ាតាច្រើនដល់ថ្នាក់នេះ។ភាគច្រើន គេតែងតែឃើញ ទេព បូព្រឹក្ស ចូលចិត្តស្លៀកពាក់បែប Sexy បែបឡូយៗ តែតាមការពិតទៅ កញ្ញា ក៏ជាFan ស្បែកជើងប៉ា់តាម្នាក់ផងដែរ បើគិតទៅ អាចបើកជាហាងលក់បានថែមទៀត។យោងតាមរូបភាពភាគច្រើនដែលនាងបានបង្ហាញ បានឲ្យដឹងថា ពេលទៅក្រៅម្ដងៗ ឬពេលទំនេរពីថត ទេព បូព្រឹក្ស ចូលចិត្តពាក់ស្បែកជើងប៉ាតា មើលទៅសាមញ្ញ ស្រស់ស្អាតមែនទែន៕
image
https://lin.ee/92ZKoAx

Thursday, April 2, 2020




តារាចម្រៀងស្រីលំដាប់ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បច្ចុប្បន្នកាន់តែមានសន្ទុះនៅក្នុងការគាំទ្រកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលរូបសម្រស់ក៏កាន់តែស្អាតឡើងទោះបីជាវ័យកាន់តែច្រើនឡើងយ៉ាងណាក្តីយ៉ាងណាមិញ ទោះបីជាតារាស្រីរូបនេះ នៅទ្រនំផ្សេងគ្នាពីតារាផ្សេងទៀតយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថានាងតែងតែមានភាពស្និទ្ធស្នាល​ និងរួសរាយរាក់ទាក់ទៅកាន់ អ្នកសិល្បៈដូចគ្នាដោយមិនប្រកាន់ និងឆ្មើងឆ្មៃនោះទេ។
image
https://lin.ee/92ZKoAx

Tuesday, March 31, 2020





កញ្ញា សុខ ពិសី គឺជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលមានរូបសម្រស់ស្រស់សោភា ជាមួយនឹងទឹកដមសម្លេងស្រទន់ ទាក់ទាញប្រជាប្រិយភាពបានច្រើន ជាពិសេសពីសំណាក់យុវវ័យតែម្តង។ សព្វថ្ងៃ កញ្ញា សុខ ពិសី ហាក់កំពុងតែមមាញឹកខ្លាំងក្នុងវិថីសិល្បះ ដោយកញ្ញាតែងតែទៅចូលរួមក្នុងកម្មវិធីប្រគុំតន្ត្រីនានាជាច្រើន នៅតាមបណ្តាលខេត្តក្រុងនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
image
https://lin.ee/92ZKoAx

Monday, March 30, 2020




កន្លង​មក​​ថ្មីៗ​នេះ ​ក៏​លេចធ្លាប់​លេច​ឮ​ដំណឹង​​​ដែរ​ថា កញ្ញា សុខ ពិសី កំពុង​តែ​ត្រូវ​បាន​កូនប្រុស​​ឧក​ញ៉ា​​មាន​​ទ្រព្យ​ស្តុក មាន​មុខ​ជំនួញ​រកស៊ី​ផ្នែក​សណ្ឋាគារ និង​រ៉ែ​តាម​សុំ​ស្នេហ៍​យ៉ាង​ស្អិត​ល្មួត​​ តែ​ម្តង​បង្ក​ការ​ភ្ញាក់​ផ្អើល​ទៅ​ដល់​មហាជន​ម្តង​រួច​មក​ហើយ​។ ក្រោយ​នេះ​ក៏​បង្ក​ការភ្ញាក់ផ្អើល​​ម្តង​ទៀត​ខណៈ​​តារា​ចម្រៀង​ស្រី​លំដាប់​ជួរមុខ​នៃ​ទ្រនំ​សាន់ដេ កញ្ញា សុខ ពិសី ត្រូវ​គេ​​សម្គាល់​ថា រាង​ស្រក​ទម្ងន់ព្រោះ​តែ​​​នាងជិត​ចូល​រោង​ការ​ ស្រប​ពេល​​​​​ថា​ឃើញ​តារា​រួម​អាជីព​​នានា​មាន ឱក សុគន្ធ​កញ្ញា មាស សុខសោភា ពេជ្រ សោភា និង សុគន្ធ និសា ជា​ដើម ពួកគេ​សុទ្ធ​​​តែ​មានម្ចាស់ចិត្តរៀងៗខ្លួនអស់ទៅ​ហើយ។​
image
https://lin.ee/92ZKoAx

តារាហ្វេសប៊ុក Pich Sourly តារាហ្វេសប៊ុកPichSourlyដែលបងប្អូនក្នុងបណ្តាញសង្គមបានស្គាល់ច្បាស់ហើយថាជាអ្នកដែលចូលចិត្តរិះគន់ក្នុងន័យស្ថាបនា ត្...