ជាតារាចម្រៀងស្រី នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលបានបង្ហាញខ្លួននៅចុងឆ្នាំ ២០០៤ ជាមួយបទចម្រៀងដំបូងរបស់នាង " Better day" ជាមួយ DJ-ស្តី។ នាងទទួលបានគេឈ្មោះល្បីតាមរយៈបទចំរៀងជាច្រើន ដោយមានទាំងចំរៀងទោល និង ចំរៀងជាដៃគូរ ។ កញ្ញា ពេជ្រ សោភា មានឈ្មោះដើមថា ស៊ួ សោភា ដែលបានដាក់ឲ្យដោយឪពុកម្តាយរបស់នាងដែលមានត្រកូលដូចគ្នា គឺឪពុកឈ្មោះ ស៊ួ សាវ៉ាន អាយុ៧៧ឆ្នាំ និង ម្ដាយឈ្មោះ ស៊ួ សុភាព អាយុ៦៧ឆ្នាំ ។ ប៉ុន្តែក្រោយមក នាងត្រូវបានប្ដូរមកឈ្មោះ ពេជ្រ សោភា។ កញ្ញា ពេជ្រ សោភាបានកើតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៨៤ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សោភាគឺជាកូនពៅក្នុងចំណោមបងប្អូន៥នាក់ ប្រុស១ ស្រី ៤។ ម្ដាយឪពុករបស់នាងគឺអតីតជាអ្នកបេះបន្លែ បូតស្លឹកអំពិលលក់ និង ពេលខ្លះគាត់ក៏ធ្លាប់ រុញធុងអំពៅសាង ឬ លក់ខ្យងខ្ចៅ នំកងនំក្រូចលក់តាមផ្លូវផងដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ ឪពុកម្ដាយរបស់កញ្ញា ពេជ្រ សោភា កំពុងតែរស់នៅលើគំនរទ្រព្យសម្បត្តិរបស់កូនស្រីគាត់ គឺ ពេជ្រ សោភានេះឯង ដែលធ្លាប់ជាក្មេងរុញធុងអំពៅសាងលក់ដ៏កម្សត់ម្នាក់កាលពីមុន។ បច្ចុប្បន្នកញ្ញា ពេជ្រ សោភា មានផ្ទះរហូតដល់ទៅ៣កន្លែង ទី១នៅជិតគុកព្រៃស ទី២នៅទល់មុខបឹងស្នោជិតស្ថានីយទូរទស្សន៍បាយ័ន និងទី៣នៅក្នុងសង្កាត់បឹងកេងកង១។
https://lin.ee/92ZKoAx

No comments:
Post a Comment