Wednesday, April 15, 2020

ជាការពិត ទស្សនិកជនប្រាកដជាស្គាល់ច្បាស់ហើយថា ហេង វិសាល គឺជានរណា។ យុវជនរូបសង្ហារម្នាក់នេះ​ ត្រូវបានទស្សនិកជនតាមបណ្តាញសង្គមជាច្រើន គាំទ្រនូវស្នាដៃបង្កើតវីដេអូថ្មីៗប្លែកៗ ជក់ចិត្តដិតអារម្មណ៍ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ លោកតែងតែបង្កើតវីដេអូនានា ត្រូវចិត្តយុវវ័យសម័យថ្មី និងបានធ្វើឱ្យអ្នកគាំទ្របំបាត់រាល់ទុក្ខកង្វល់ពេលបានទស្សនាវីដេអូរបស់លោក។ទន្ទឹមនឹងការជោគជ័យក្នុងអាជីពជា YouTuber ដែលរកចំណូលជាមធ្យម បានមួយខែខ្ទង់ ៣ពាន់ដុល្លារ លោក ហេង​ វិសាល បានថ្លែងប្រាប់ Fresh News និង Khmer Talking ថា បច្ចុប្បន្នលោកក៏មានជំនួញក្នុងដៃមួយដែរ គឺលក់អាហារតាមអនឡាញ ដោយរបរមួយនេះបង្កើតបានពីរឆ្នាំមកហើយ បច្ចុប្បន្នដំណើរការយ៉ាងរលូន មានអតិថិជនគាំទ្រច្រើន ពោល គឺជោគជ័យតាំងពីបើកលក់ដំបូងមកម្ល៉េះ។ លើសពីនេះ តារារះក្នុងដួងចិត្តយុវវ័យរូបនេះ បានបង្ហើបថា ថ្ងៃខាងមុខ លោកនឹងមានជំនួញថ្មីបន្ថែមទៀត គឺលោកគ្រឿងសំអាង និងក្រុមហ៊ុន បង្កើតកម្មវិធីក្នុងកុំព្យូទ័រ។
https://lin.ee/92ZKoAx

No comments:

Post a Comment

តារាហ្វេសប៊ុក Pich Sourly តារាហ្វេសប៊ុកPichSourlyដែលបងប្អូនក្នុងបណ្តាញសង្គមបានស្គាល់ច្បាស់ហើយថាជាអ្នកដែលចូលចិត្តរិះគន់ក្នុងន័យស្ថាបនា ត្...